អង្គការសិទ្ធិមនុស្សថាមេប៉ូលិស ទាហានបំភ័យអ្នកបោះឆ្នោត
ភ្នំពេញៈ មន្រ្តីយោធានិងមន្ត្រីនគរបាលជាន់ខ្ពស់បាននិងកំពុងបំភិតបំភ័យ អ្នកបោះឆ្នោត តាមរយៈការឃោសនាយ៉ាងចំហ ជួយដល់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត។ នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) អះអាងក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំអាស៊ី លោក ប្រេដ អាដាម ដែលគេស្គាល់ច្រើន និងជាអ្នករិះគន់មិនសំចៃមាត់ទៅលើលោក ហ៊ុន សែន និងរដ្ឋាភិបាលលោកបានថ្លែងថា កម្លាំងចម្រុះដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាកំពុង បង្កើត«បរិយាកាសបំភិតបំភ័យ» ទៅលើអ្នកបោះឆ្នោតនៅកម្ពុជា។
លោក ប្រេដ អាដាម បន្តថា៖ «កម្លាំងប្រដាប់អាវុធនិងនគរបាលនៅកម្ពុជា គួរជាស្ថាប័នរដ្ឋមិននៅក្នុងបក្សនយោបាយប៉ុន្តែ ក្នុងពេលមុនការបោះឆ្នោតនេះពួកគេបានធ្វើយុទ្ធនាការសម្រាប់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សកាន់អំណាច»។
អង្គការ HRW បានចោទប្រកាន់ថា យុទ្ធនាការដែលកំពុងបន្តនេះបានអនុវត្តជាចម្បងនៅតាមខេត្ត និងបានពាក់ព័ន្ធជាមួយមន្រ្តីជាន់ខ្ពស់នានា ដូចជា អគ្គមេបញ្ជាការកំពូលកងទ័ព លោក ប៉ុល សារឿន អគ្គមេបញ្ជាការរងលោក គន់ គីម កូនប្រុសនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងអគ្គមេបញ្ជាការរងកងទ័ព លោក ហ៊ីង ប៊ុនហៀង។
សេចក្តីថ្លែងការណ៍របស់ HRW បន្ថែមថា៖«តួនាទីបក្សរបស់មន្ត្រីកម្លាំងប្រដាប់អាវុធមិនត្រឹមតែ ប៉ះពាល់ដល់ការបោះឆ្នោតទេ ប៉ុន្តែ ថែមទាំងប៉ះពាល់ទៅដល់ក្រោយពេលបោះឆ្នោតនៅពេលគណបក្សប្រឆាំងនិង អ្នកគាំទ្រឯទៀត ដែលងាយនឹងទទួលរងការសងសឹក និងការបំពានផ្សេងៗ»។
បន្ថែមទៅលើបរិយាកាសតានតឹងអង្គការនេះបន្តថា ការព្រមានរបស់គណបក្សប្រជាជនថា នឹងមានសង្គ្រាមផ្ទុះឡើង ប្រសិនខ្លួនចាញ់ឆ្នោតនៅថ្ងៃអាទិត្យនេះ គឺជាការរំឭកអំពីសម្តី«ហិង្សា»របស់លោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្រ្តី។…
Shane Worrell និង ជាង សុខា
http://www.postkhmer.com/index.php/national/1-national-news/101251-2013-07-24-02-23-35