កម្ពុជា​ នឹង​ចាក​ផុត​ពី​ប្រទេស LDC នៅ​ឆ្នាំ​ក្រោយ

អស់​រយៈ​ពេល​ជា​ពីរ​ទសវត្សរ៍​ហើយ​ដែល​កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​មួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​បង្កើន​សកម្មភាព​ឧស្សាហកម្ម​កំពុង​ចាប់​ផ្ដើម។ ប្រសិន​បើ​វា​បន្ត​លើ​ដំណើរ​ផ្លូវ​នោះ ប្រទេស​កម្ពុជា​នឹង​ផ្លាស់​ប្តូរ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​តិចតួច (LDC) ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កណ្ដាល​ទាប​នៅ​ឆ្នាំ​ក្រោយ។

អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ខណៈ​ដែល​ឋានៈ​របស់​ខ្លួន​ចេះ​តែ​ហក់​ឡើង​កាន់​តែ​ប្រសើរ​ជាមួយ​នឹង​ការ​បើក​ចំហ​សេដ្ឋកិច្ច ប្រាក់​ឈ្នួល​កាន់​តែ​ខ្ពស់ និង​ការ​កើន​ឡើង​ការ​វិនិយោគ​បរទេស វា​នឹង​អាច​នាំ​ទៅ​រក​ការ​កាត់​បន្ថយ​ជំនួយ​បរទេស និង​ជំនួយ​សេដ្ឋកិច្ច​ពី​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​ផង​ដែរ។

ក្នុង​ការ​វិនិច្ឆ័យ​របស់​ធនាគារ​ពិភពលោក ប្រទេស​អភិវឌ្ឍន៍​តិច​មាន​ប្រាក់​ចំណូល​ជាតិ​សរុប (GNI) ក្នុង​មនុស្ស​ម្នាក់​តិច​ជាង ១ ០៤៥ ដុល្លារ​អាមេរិក ប្រទេស​មាន​ប្រាក់​ចំណូល​កណ្ដាល​ទាប​ស្ថិត​ក្នុង​លំដាប់​ពី ១ ០៤៥​ ដុល្លារ​អាមេរិក​ដល់ ១២ ៧៤៦ ដុល្លារ​អាមេរិក និង​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​លើ​កម្រិត​នោះ។ …

Ananth Baliga
http://bit.ly/1LQuMRp