កម្ពុជា នឹងចាកផុតពីប្រទេស LDC នៅឆ្នាំក្រោយ
អស់រយៈពេលជាពីរទសវត្សរ៍ហើយដែលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្កើនសកម្មភាពឧស្សាហកម្មកំពុងចាប់ផ្ដើម។ ប្រសិនបើវាបន្តលើដំណើរផ្លូវនោះ ប្រទេសកម្ពុជានឹងផ្លាស់ប្តូរពីប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួច (LDC) ទៅជាប្រទេសមានប្រាក់ចំណូលកណ្ដាលទាបនៅឆ្នាំក្រោយ។
អ្នកសេដ្ឋកិច្ចបានលើកឡើងថា ខណៈដែលឋានៈរបស់ខ្លួនចេះតែហក់ឡើងកាន់តែប្រសើរជាមួយនឹងការបើកចំហសេដ្ឋកិច្ច ប្រាក់ឈ្នួលកាន់តែខ្ពស់ និងការកើនឡើងការវិនិយោគបរទេស វានឹងអាចនាំទៅរកការកាត់បន្ថយជំនួយបរទេស និងជំនួយសេដ្ឋកិច្ចពីប្រទេសអភិវឌ្ឍន៍ជាច្រើនផងដែរ។
ក្នុងការវិនិច្ឆ័យរបស់ធនាគារពិភពលោក ប្រទេសអភិវឌ្ឍន៍តិចមានប្រាក់ចំណូលជាតិសរុប (GNI) ក្នុងមនុស្សម្នាក់តិចជាង ១ ០៤៥ ដុល្លារអាមេរិក ប្រទេសមានប្រាក់ចំណូលកណ្ដាលទាបស្ថិតក្នុងលំដាប់ពី ១ ០៤៥ ដុល្លារអាមេរិកដល់ ១២ ៧៤៦ ដុល្លារអាមេរិក និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅលើកម្រិតនោះ។ …
Ananth Baliga
http://bit.ly/1LQuMRp