តំណាងសហគមន៍បឹងកក់ថាមន្ត្រីមាក់ងាយ តែមន្ត្រីសាលាក្រុងបដិសេធ
ប្រជាសហគមន៍តំបន់បឹងកក់ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់នៃសាលារាជធានីភ្នំពេញម្នាក់ថា បានប្រើអាកប្បកិរិយានិងភាសាក្រេវក្រោធ មកលើពួកគាត់ជាប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារបញ្ហាវិវាទដីធ្លី គ្រាដែលពួកគាត់ត្រូវបានអនុញ្ញាតឲ្យចូលជួបពិភាក្សារកដំណោះស្រាយនៅក្នុងសាលា រាជធានី កាលពីព្រឹកថ្ងៃពុធ។ លោក ចាន់ ពុទ្ធិស័ក្ដិ តំណាងពលរដ្ឋ ១៦ គ្រួសារ ដែលមានផ្ទះស្ថិតនៅតាមបណ្ដោយផ្លូវដែក ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ បាននិយាយថា គាត់ត្រូវបានលោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញបណ្ដេញចេញពីកន្លែងប្រជុំពិភាក្សា គ្រាដែលគាត់កំពុងព្យាយាមលើកពីហេតុផលសំខាន់ៗ ព្រមទាំងមានការបង្ហាញនូវឯកសារពាក់ព័ន្ធមួយចំនួន ប្រាប់ទៅលោក និង មន្ត្រីមួយចំនួនទៀត ដែលចូលរួមនៅក្នុងអង្គប្រជុំនាព្រឹកថ្ងៃពុធនោះ ដើម្បីជាប្រយោជន៍ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់វិវាទដីធ្លីនៅក្នុងសហគមន៍របស់ពួកគាត់ និងស្នើឲ្យមន្ត្រីទាំងនោះបង្ហាញអំពីទំនុកចិត្ត និងឆន្ទៈក្នុងការដោះស្រាយពិតប្រាកដសម្រាប់ពួកគាត់។ …
ឃុត សុភចរិយា
http://bit.ly/1yCBB17