តំណាង​សហគមន៍​បឹងកក់​ថា​មន្ត្រី​មាក់​ងាយ តែ​មន្ត្រី​សាលាក្រុង​បដិសេធ

ប្រជាសហគមន៍​តំបន់​បឹងកក់ បាន​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​រាជធានី​ភ្នំពេញ​ម្នាក់​ថា បាន​ប្រើ​អាកប្បកិរិយា​និង​ភាសា​ក្រេវ​ក្រោធ មក​លើពួក​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​បញ្ហា​វិវាទ​ដី​ធ្លី គ្រា​ដែល​ពួក​គាត់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​នៅ​ក្នុង​សាលា រាជធានី កាល​​ពី​ព្រឹក​ថ្ងៃ​ពុធ។ លោក ចាន់ ពុទ្ធិ​ស័ក្ដិ តំណាង​ពលរដ្ឋ​ ១៦ គ្រួសារ ដែល​មាន​ផ្ទះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក ​ក្នុង​ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ​បាន​និយាយ​ថា ​គាត់​ត្រូវ​បាន​លោក មាន​ ចាន់​យ៉ាដា​ នាយករដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ​បណ្ដេញ​ចេញ​ពី​កន្លែង​ប្រជុំ​ពិភាក្សា គ្រាដែល​គាត់​កំពុង​ព្យាយាម​លើក​ពី​ហេតុ​ផល​សំខាន់ៗ ​ព្រម​ទាំងមាន​ការ​បង្ហាញ​នូវ​ឯកសារ​ពាក់​ព័ន្ធ​មួយ​ចំនួន ប្រាប់​ទៅ​លោក​ និង ​មន្ត្រី​មួយ​ចំនួន​ទៀត ​ដែល​ចូល​រួម​នៅ​ក្នុង​អង្គ​ប្រជុំ​នា​ព្រឹក​ថ្ងៃ​ពុធ​នោះ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ បញ្ចប់​វិវាទ​ដីធ្លី​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ និង​ស្នើ​ឲ្យ​មន្ត្រី​ទាំង​នោះ​បង្ហាញ​អំពី​ទំនុក​ចិត្ត ​និង​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​ពិត​ប្រាកដ​សម្រាប់​ពួក​គាត់។ ...

ឃុត សុភចរិយា
http://bit.ly/1yCBB17