ឧកញ៉ានិងក្រុមហ៊ុនវៀតណាមកំពុងបំផ្លាញឈើនៅ ខេត្តរតនគិរី
យ៉ាងហោចណាស់ក៏មានឈើប្រណីតប្រមាណ ២០ ម៉ឺនម៉ែត្រគុប ស្ថិតនៅក្នុង ខេត្តរតនគិរី ដែលកំពុងដឹកជញ្ជូនរាល់ថ្ងៃឥតឈប់ឈរដាក់ចូលក្នុងឃ្លាំងស្តុកឈើរបស់ក្រុមហ៊ុនចំនួន ៤ ដែលល្បីល្បាញក្នុងការរកស៊ីលើវិស័យព្រៃឈើ ជាកម្មសិទ្ធិរបស់ឧកញ៉ានិងឈ្មួញជនជាតិវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិដែលបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ។ … លោកបានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព មាន ៨ កន្លែងធំៗនៅក្នុង ខេត្តរតនគិរី គឺមានកន្លែងស្តុកឈើនៅទីរួម ខេត្តរតនគិរី ២ កន្លែង អូរជុំ ១ កន្លែង នៅ ស្រុកបកែវ មាន ១ កន្លែង វ៉ឺនសៃ មាន ១ កន្លែង តាវែង មាន ១ កន្លែង អណ្តូងមាស ១ កន្លែង និងនៅអូរយ៉ាដាវ ១ កន្លែងដែលមានទីតាំងធំជាងគេដែលជាច្រកនាំចេញទៅប្រទេសវៀតណាម។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1BdGUZA