សកម្មជន​ប្រឆាំង​បទល្មើស​ព្រៃ​ឈើ​ត្រូវ​បាន​ទាហាន​គំរាម​សម្លាប់

សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​សកម្ម​របស់​បណ្តាញ​សហគមន៍ ព្រៃ​ឡង់ នៅ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ លោក ឈៀង វុទ្ធី ត្រូវ​បាន​សមត្ថកិច្ច​ជា​មន្ត្រី​យោធា​គំរាម​សម្លាប់​ក្រោយ​ពី​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​រាយ​នាម​បញ្ជី​ឈ្មោះ​សមត្ថកិច្ច​ដែល​នៅ​ពី​ក្រោយ​បទល្មើស​ព្រៃឈើ​ទៅ​ក្រសួង​មហាផ្ទៃ​នា​ពេល​កន្លង​មក។ លោក ឈៀង វុទ្ធី បាន​ថ្លែង​ថា មន្ត្រី​សមត្ថកិច្ច​ជា​ទាហាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ ខេត្ត​កំពង់ធំ លោក ប៉ែន ប៊ុនគា បាន​យក​កាំបិត​ស្ទុះ​មក​ចាក់​លោក​ទាំង​កំរោល​នៅ​ខណៈ​ដែល​កំពុង​អង្គុយ​ហូប​សាច់​អាំង​នៅ​ចំណុច​អូរ​ល្អក់ ឃុំ​មានរិទ្ធ ក្នុង ស្រុក​សណ្តាន់ ប៉ុន្តែ​សំណាង​ល្អ​លោក​ពុំ​ទទួល​រងគ្រោះ​ថ្នាក់​នោះ​ទេ​ដោយ​សារ​តែ​មាន​ពលរដ្ឋ​ផ្សេង​ជួយ​ទាន់។ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/114813-2014-05-26-03-04-18