ACU ដាក់ចេញយុទ្ធនាការត្រួតពិនិត្យការផ្ដល់សេវា នៅថ្នាក់ក្រោមជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យការងារផ្តល់សេវាសាធារណៈពេញ ១ ឆ្នាំ ២០២០ នៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្សារភ្ជាប់ការពង្រឹងការផ្សព្វផ្សាយព័ត៌មានសេវាសាធារណៈ និងជំរុញការអនុវត្តយន្តការទទួលព័ត៌មានក៏ដូចជាដោះស្រាយបណ្តឹងអ្នកទទួលសេវា និងពង្រឹងក្រមសីលធម៌មន្ត្រីក្នុងការផ្តល់សេវាសាធារណៈ។ ការដាក់ចេញយុទ្ធនាការនេះក៏ដើម្បីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅថ្ងៃទី ៩ ធ្នូផងដែរ ក្រោមប្រធានបទ «រួមគ្នាលើកស្ទួយការផ្តល់សេវាសាធារណៈល្អ»។ …
រី សុចាន់
https://bit.ly/2PDUX8s