ACU មានវិន័យហាមទទួលរបស់លើស ២៥ ដុល្លារនិងណាត់បាយខាងក្រៅ
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសពីបទបញ្ជាផ្ទៃក្នុងសម្រាប់មន្ត្រីខ្លួនថា រាល់ការទទួលអំណោយដែលមានតម្លៃលើសពី ២៥ ដុល្លារ ត្រូវប្រគល់ជូនអង្គភាពរក្សាទុក ហើយការចេញទៅហូបបាយខាងក្រៅជាមួយភ្ញៀវ ត្រូវតែសុំអនុញ្ញាតពីអង្គភាពជាមុន ជាករណីដែលមន្ត្រីអង្គការតម្លាភាពយល់ថា បើស្ថាប័នរដ្ឋដទៃទៀតធ្វើបាន គឺជាការចៀសផុតពីការទិញទឹកចិត្តឬការប្រព្រឹត្តអំពើពុករលួយបានច្រើន។ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ មករា ហើយចេញប្រកាសព័ត៌មានចំនួន ៣ ទំព័រ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏ត្រូវបានរាយការណ៍ពីសកម្មភាពចេញហូបបាយខាងក្រៅចំនួន ១ ដង ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ប៉ុន្តែ បានរាយការណ៍មកក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង។ …
ឆាយ ច័ន្ទនីដា
http://bit.ly/15UnUDV