ក្រសួងនឹងពិនិត្យឡើងវិញពីគម្រោងស្ថាបនាផ្លូវ
រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញឆន្ទៈពីការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបំបាត់អំពើពុករលួយក្នុងនីតិវិធីលទ្ធកម្មសាធារណៈ បន្ទាប់ពីបញ្ហាមួយនេះត្រូវបានលើកឡើងដោយអ្នកអង្កេតអំពើពុករលួយក្នុងវេទិកាសាធារណៈលើកទីមួយស្ដីពីច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ដែលធ្វើនៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញ។ ថ្លែងក្នុងវេទិកាសាធារណៈនេះ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើការបំបាត់អំពើពុករលួយនៅក្នុងនីតិវិធីលទ្ធកម្មសាធារណៈដែលជារឿយៗបង្ហាញតាមរយៈការសាងសង់ផ្លូវដែលមានគុណភាពអន់ជាងទំហំទឹកប្រាក់ដែលត្រូវបានចំណាយ។ …
ចាន់ មុយហុង
http://bit.ly/13sCG3w