អូស្ត្រាលីកំពុងសើរើរឿងស្មុំកូន ជាមួយនឹងកម្ពុជា
លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី Tony Abbott កំពុងសើរើប្រព័ន្ធស្មុំកូនពីបរទេសសម្រាប់ប្រទេសលោក ហើយចង់ឲ្យកម្ពុជាពាក់ព័ន្ធក្នុងដំណើរការមួយនេះដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីថ្មីៗនេះ។ នាយករដ្ឋមន្រ្តីអូស្ត្រាលី បានស្នើឲ្យអគ្គមេធាវីទីប្រឹក្សារដ្ឋាភិបាលលោក George Brandis ស្វែងរកកិច្ចព្រមព្រៀងថ្មីនិងធ្វើការចរចា អំពីការស្មុំកូនជាមួយប្រទេសកម្ពុជា ប្រទេសប៊ុលហ្គារី ប្រទេសឡេតូនី ប្រទេសកេនយ៉ា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ Sunday Telegraph ដែលបានរាយការណ៍កាលចុងសប្តាហ៍នេះ។ ការិយាល័យអគ្គមេធាវីរបស់ អូស្រ្តាលី មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេកាលម្សិលមិញ ដែលជាថ្ងៃឈប់សម្រាករបស់អូស្ត្រាលី។ …
Laignee Barron
http://bit.ly/1yMGEkc