អូស្ត្រាលី​កំពុង​សើរើ​រឿង​ស្មុំ​កូន ជាមួយ​នឹង​កម្ពុជា

លោក​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី Tony Abbott កំពុង​សើរើ​ប្រព័ន្ធ​ស្មុំ​កូន​ពី​បរទេស​សម្រាប់​ប្រទេស​លោក ហើយ​ចង់​ឲ្យ​កម្ពុជា​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​មួយ​នេះ​ដែរ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​អូស្ត្រាលី​ថ្មីៗ​នេះ។ នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី បាន​ស្នើ​ឲ្យ​អគ្គមេធាវី​ទីប្រឹក្សា​រដ្ឋាភិបាល​លោក George Brandis ស្វែង​រក​កិច្ច​ព្រម​ព្រៀង​ថ្មី​និង​ធ្វើការ​ចរចា អំពី​ការស្មុំ​កូន​ជាមួយ​ប្រទេស​កម្ពុជា ប្រទេស​ប៊ុល​ហ្គារី ប្រទេស​ឡេតូនី ប្រទេស​កេនយ៉ា។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ Sunday Telegraph ដែល​បាន​រាយការណ៍​កាល​ចុង​សប្តាហ៍​នេះ។ ការិយាល័យ​អគ្គមេធាវី​របស់ អូស្រ្តាលី​ មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ទេ​កាល​ម្សិលមិញ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​អូស្ត្រាលី។ ...

Laignee Barron
http://bit.ly/1yMGEkc