ប្រជាជនដែលរងផលប៉ះពាល់ដោយសារទំនប់វារីអគ្គិសនីចង់ឲ្យក្រុមហ៊ុនផ្ដល់ដីនិងសង់ផ្ទះថ្មី
បន្ទាប់ពីតំណាងក្រុមហ៊ុនចិនដែលមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីកម្លាំង១០៨មេហ្គាវ៉ាតនៅស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង បានចុះទៅមើលតំបន់នោះ ក្រុមមន្ត្រី និងប្រជាជនមូលដ្ឋាននិយាយថា ពួកគេបារម្ភថា ការសាងសង់គម្រោងដែលតម្រូវឲ្យមានការផ្លាស់ទីលំនៅអ្នកភូមិប្រមាណ១.៥០០នាក់នេះ នឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ។ លោក ទូ សាវុធ អភិបាលស្រុកថ្មបាំងបានមានប្រសាសន៍ថា “កាលពីថ្ងៃទី២៨ ខែកុម្ភៈ ក្រុមហ៊ុននេះបានចុះទៅមើលទំនប់នោះ ដើម្បីធ្វើការសិក្សានិងបានព្យាយាមជួលដីពីអ្នកភូមិដើម្បីដាក់ឧបករណ៍សាងសង់”។ លោក សាវុធ បាននិយាយថា ប្រជាជន៦០០គ្រួសារមកពីឃុំចំនួនបីនឹងរងផលប៉ះពាល់ដោយសារការសាងសង់ទំនប់របស់ក្រុមហ៊ុនចិនឈ្មោះ Guodian Corporation ដែលអាចធ្វើឲ្យជន់លិចផ្ទៃដីជិត២.០០០ហិកតា ដែលដីខ្លះជាដីព្រៃពិសិដ្ឋនៅក្នុងតំបន់ការពារភ្នំក្រវាញ។ …
សានី ស៊ីណារី
http://www.cambodiadaily.com/news/after-chinese-companys-visit-villagers-fear-dam-construction-53409/