ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ទំនប់​វា​រី​អគ្គិសនី​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ដី​និង​សង់ផ្ទះ​ថ្មី​

បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​ចិន​ដែល​មាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​កម្លាំង​១០៨​មេ​ហ្គា​វ៉ា​ត​នៅ​ស្ទឹង​អា​រ៉ែ​ង​ ក្នុង​ខេត្តកោះកុង​ បាន​ចុះ​ទៅ​មើល​តំបន់​នោះ​ ក្រុម​មន្ត្រី​ និង​ប្រជាជន​មូលដ្ឋាន​និយាយ​ថា​ ពួក​គេ​បារម្ភ​ថា​ ការ​សាងសង់​គម្រោង​ដែល​តម្រូវ​ឲ្យ​មានការ​ផ្លាស់​ទីលំនៅ​អ្នក​ភូមិ​ប្រមាណ​១.៥០០​នាក់​នេះ​ នឹង​ចាប់ផ្ដើម​នៅ​ពេល​ឆាប់ៗ​នេះ​។​ ​លោក​ ទូ​ សា​វុ​ធ​ អភិបាលស្រុក​ថ្ម​បាំង​បាន​មាន​ប្រសាសន៍​ថា​ “​កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ក្រុមហ៊ុន​នេះ​បាន​ចុះ​ទៅ​មើល​ទំនប់​នោះ​ ដើម្បី​ធ្វើការ​សិក្សា​និង​បាន​ព្យាយាម​ជួល​ដី​ពី​អ្នក​ភូមិ​ដើម្បី​ដាក់​ឧបករណ៍​សាងសង់​”​។​ ​លោក​ សា​វុ​ធ​ បាន​និយាយ​ថា​ ប្រជាជន​៦០០​គ្រួសារ​មក​ពី​ឃុំ​ចំនួន​បី​នឹង​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​  Guodian Corporation​ ដែល​អាច​ធ្វើ​ឲ្យ​ជន់​លិច​ផ្ទៃដី​ជិត​២.០០០​ហិ​កតា​ ដែល​ដី​ខ្លះ​ជា​ដី​ព្រៃ​ពិសិដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​ភ្នំក្រវាញ​។​​ …

សានី ស៊ីណារី
http://www.cambodiadaily.com/news/after-chinese-companys-visit-villagers-fear-dam-construction-53409/