លោក វន់ ពៅ កាន់តែល្បីឈ្មោះពេលចេញពីឃុំ
នៅពេលលោក វន់ ពៅ ចាកចេញពីពន្ធនាគារ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ លោកដើរចេញមកមិនត្រឹមតែជាមនុស្សដែលមានសេរីភាពទេប៉ុន្តែ ថែមជាសកម្មជនល្បីម្នាក់ ក្នុងចំណោមសកម្មជនជាច្រើននៅក្នុងប្រទេស។ លោក វន់ ពៅ ឲ្យដឹងថា សមាគមសេដ្ឋកិច្ចប្រជាធិបតេយ្យឯករាជ្យក្រៅប្រព័ន្ធ (IDEA) មានសមាជិកថ្មីជាង ១ ពាន់នាក់ចាប់តាំងពីលោកត្រូវទាហានវាយនិងចាប់អូសនៅខាងក្រៅរោងចក្រកាត់ដេរ យ៉ាក់ជីង កាលពីថ្ងៃ ទី៣ ខែមករា ខណៈដែលកម្មករកំពុងតវ៉ា។ លោកប្រាប់ថា ការចាប់ផ្តើមមានប្រជាប្រិយភាពរបស់ក្រុមលោកមិនគួរឲ្យភ្ញាក់ផ្អើលទេ។ អ្នកតវ៉ានិងសកម្មជន ២៣នាក់ ដែលត្រូវចាប់ដាក់ពន្ធនាគារ ក្នុងបាតុកម្មកាលពី ខែមករា ហើយនៅទីបញ្ចប់ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ជាមួយនឹងការព្យួរទោស បានក្លាយជាជនល្បីម្នាក់ ដោយទាក់ទាញការចាប់អារម្មណ៍ទាំងសហជីពក្នុងស្រុក និងសហជីពទូទាំងពិភពលោក ក្រុមសិទ្ធិមនុស្ស ក្រុមហ៊ុនល្បីៗ ស្ថានទូត និងប្រព័ន្ធឃោសនាទាំងក្នុងស្រុក និងក្រៅស្រុកទៀតផង។ …
Kevin Ponniah, ម៉ៃ ទិត្យថារ៉ា និង សែន ដាវីត
http://bit.ly/1mUU9pe