មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌​​ បង្ហាញ​ក្ដីបារម្ភ​ពី​ការ​បំផ្លាញ​បុរាណ​ស្ថាន ព្រោះ​ឈ្មួញ​ជីក​យក​ដី

មន្ត្រី​ជំនាញ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​បំផ្លាញ​បុរាណ​ស្ថាន​នានា​នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​មូល​ហេតុ​នៃ​កំណើន​ជីក​កាយ​យក​អាចម៍​ដី​ទៅ​ចាក់​សម្រាប់​ពុះ​ដីឡូត៍​លក់ និង​ការ​ឈូស​ឆាយ​ដី​ព្រៃ​កាន់​កាប់។ លោក​​ វឿន វុទ្ធី ប្រធាន​នាយកដ្ឋា​ន​បុរាណវិទ្យា និង​បុ​រេ​វិទ្យា​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា បច្ចុប្បន្ន​បុរាណ​ស្ថាន​រង​ការ​បំផ្លាញ​កាន់​តែ​ខ្លាំង ដោយសារ​កើត​មាន​កាន់​តែ​ច្រើន​នូវ​ការ​ពុះ​ដីឡូត៍​លក់ ការ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​សាធា​រណៈ និង​ដីព្រៃ​ធ្វើជា​កម្ម​សិទ្ធិ​ឯកជន។ …

ខន សាវិ
https://bit.ly/2D9QlBG