អាជ្ញាធរឧទ្យានអង្គរនិយាយថាប្រាក់ឈ្នួលដី៩លានដុល្លារមិនទាន់បានបង់នៅឡើយ
អាជ្ញាធរអប្សរាបានទទួលស្គាល់កាលពីថ្ងៃព្រហស្បតិ៍ថា ប្រាក់រាប់លានដុល្លារដែលខ្លួនបានទទួលជាថ្នូរនឹងដីដែលជួលឲ្យពាណិជ្ជករ សុខ គង់ សម្រាប់សង់សណ្ឋាគារនៅជិតឧទ្យានបុរាណអង្គរ មិនទាន់ត្រូវបានបង់ទៅឲ្យក្រសួងហរិញ្ញវត្ថុនៅឡើយទេ ដោយសារ “បញ្ហាបច្ចេកទេសទូទាត់គណនេយ្យ”។ សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ កាលពីខែមុនបានចោទអាជ្ញាធរនេះពីបទកេងបន្លំប្រាក់រាប់លានដុល្លារ ដែលប្រមូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ ព្រមទាំងការជួលមិនប្រក្រតីនូវដីធ្លីដ៏មានតម្លៃនេះទៅឲ្យលោក សុខ គង់ ក្នុងតម្លៃថោក ដែលមិនទាន់បានបង់នេះ។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21825/