ក្រោយការបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយ អ្នកកាសែតខ្មែរភ័យខ្លាចក្នុងការរាយការណ៍និងត្រូវបានតាមដាន
ខណៈដែលពិភពលោកប្រារព្ធទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា អ្នកកាសែតខ្មែរមួយចំនួន ហាក់ដូចជាមិនរីករាយនឹងការប្រារព្ធនេះនោះទេ ដោយសារពួកគេកំពុងតែជួបបញ្ហាប្រឈមក្នុងការរាយការណ៍ព័ត៌មាន ក្នុងនោះមានការរឹតត្បិត ភាពភ័យខ្លាចនិងការឃ្លាំមើលពីកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋាន។ ស្ថានភាពនេះកើតឡើង ក្រោយមានការបង្រ្កាបទៅលើគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិនិងប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីខែកញ្ញា ឆ្នាំមុន។ ប្រធានបទនៃទិវាសេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំនេះ និយាយអំពី«ឃ្លាំមើលបុគ្គលមានអំណាច៖ សារព័ត៌មានយុត្តិធម៌ និងនីតិរដ្ឋ»។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានប្រកាសយុទ្ធនាការលើប្រព័ន្ធអ៊ីនធឺណែត ស្តីពីអំពីទស្សនៈរបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសារៈសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឃ្លាំមើលបុគ្គលមានអំណាច។ …
ស៊ុន ណារិន
https://khmer.voanews.com/a/journalists-more-fearful-after-crackdown/4376386.html