មន្ត្រីជាន់ខ្ពស់កម្ពុជា៖ អាស៊ានមិនបាននៅខាងភាគីណាមួយក្នុងជម្លោះសមុទ្រចិនខាងត្បូង
មន្ត្រីជាន់ខ្ពស់កម្ពុជា បានឱ្យដឹងថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថាអាស៊ាន) មិនបាននៅខាងភាគីណាមួយនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែបានគាំទ្រការដោះស្រាយជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិ និងឯកសារដែលបានព្រមព្រៀងគ្នា នៅរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។ “អាស៊ាន បានធ្វើសេចក្តីថ្លែងការណ៍ដោយផ្អែកលើគោលការណ៍មួយដែលគាំទ្រច្បាប់អន្តរជាតិ - អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រដែលបញ្ជាក់អំពីដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ សេរីភាពនៃការរុករក និងការមិនប្រើកម្លាំង” យោងតាម ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីអមដំណើរជាមួយសម្តេច ហ៊ុន សែន បានមានប្រសាសន៍យោងទៅលើសេចក្តីថ្លែងការណ៍ដែលចេញដោយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍។ …
បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/voices/2014/05-12/113393.shtml