មន្ត្រីជាន់ខ្ពស់​កម្ពុជា​៖​ អាស៊ាន​មិន​បាន​នៅ​ខាង​ភាគី​ណាមួយ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

មន្ត្រីជាន់ខ្ពស់​កម្ពុជា​ បានឱ្យ​ដឹង​ថា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​ហៅ​កាត់​ថា​អាស៊ាន​)​ មិន​បាន​នៅ​ខាង​ភាគី​ណាមួយ​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ​ ប៉ុន្តែ​បាន​គាំទ្រ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​ និង​ឯកសារ​ដែល​បាន​ព្រមព្រៀង​គ្នា​ នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​។​ “អាស៊ាន​ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​ផ្អែក​លើ​គោលការណ៍​មួយ​ដែល​គាំទ្រ​ច្បាប់​អន្តរជាតិ​ -​ អនុសញ្ញា​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២​ ស្តី​ពី​ច្បាប់​សមុទ្រ​ដែល​បញ្ជាក់​អំពី​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​ សេរីភាព​នៃ​ការ​រុករក​ និង​ការ​មិន​ប្រើ​កម្លាំង​”​ យោង​តាម​ ឯកឧត្តម​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ត្រី​អមដំណើរ​ជាមួយ​សម្តេច​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​យោង​ទៅ​លើ​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​សៅរ៍​។​ … ​

បុគ្គលិកសារព័ត៌មាន Ecns.cn
http://www.ecns.cn/voices/2014/05-12/113393.shtml