រដ្ឋាភិបាលចំណាយ $៥ លានក្នុងការដឹកជញ្ជូនពលករ ១២ថ្ងៃ
រាជរដ្ឋាភិបាលកម្ពុជា បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកទៅលើការផ្ដល់សេវាទទួលដឹកជញ្ជូននិងម្ហូបអាហារ ថ្នាំសង្កូវ ចំពោះពលករខ្មែរខុសច្បាប់ដែលរដ្ឋាភិបាលនៃរបបយោធាថៃបានបញ្ជូនមាតុភូមិនិវត្តន៍មកកម្ពុជាវិញចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា ស្របពេលដែលបានសម្រេចបង្កើតគណៈកម្មការដើម្បីត្រួតពិនិត្យ ណែនាំ និងសហការសម្របសម្រួលអំពីបញ្ហាពលករខ្មែរដែលភាគីថៃបានបញ្ជូនមកកម្ពុជា។ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តបន្ទាយមានជ័យ បានថ្លែងជាសាធារណៈនៅកន្លែងទទួលពលករខ្មែរនាច្រកព្រំដែន ប៉ោយប៉ែត កាលពីម្សិលមិញថា អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរបស់រដ្ឋ បានចំណាយប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិកហើយ ទៅលើការផ្ដល់សេវាទទួល ផ្តល់ម្ហូបអាហារ ថ្នាំសង្កូវ និងដឹកជញ្ជូនពលករខ្មែរ ពី ប៉ោយប៉ែត ទៅដល់លំនៅឋានតាមខេត្តនានា ចាប់តាំងពីថ្ងៃ ទី៦ ដល់ថ្ងៃ ទី១៨ មិថុនា។ លោកថ្លែងថា៖ «ការចំណាយនេះ មិនគិតលើការឧបត្ថម្ភដល់អ្នកផ្ដល់សេវាជាង ២០០០ នាក់ និងសេវាដឹកជញ្ជូនដោយរថយន្តជាង ៣០០ គ្រឿង បានដឹកប្រមាណ ៣.០០០ ជើងទេ»។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL