រដ្ឋាភិបាល​ចំណាយ $៥ លាន​ក្នុង​ការ​ដឹក​ជញ្ជូន​ពលករ ១២​ថ្ងៃ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ប្រាក់​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ផ្ដល់​សេវា​ទទួល​ដឹក​ជញ្ជូន​និង​ម្ហូប​អាហារ ថ្នាំ​សង្កូវ ចំពោះ​ពលករ​ខ្មែរ​ខុស​ច្បាប់​ដែល​រដ្ឋាភិបាល​នៃ​របប​យោធា​ថៃ​បាន​បញ្ជូន​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​ចាប់​តាំង​ពី​ថ្ងៃ ទី៦ ដល់​ថ្ងៃ ទី១៨ មិថុនា ស្រប​ពេល​ដែល​បាន​សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ ណែ​នាំ និង​សហការ​សម្រប​សម្រួល​អំពី​បញ្ហា​ពលករ​ខ្មែរ​ដែល​ភាគី​ថៃ​បាន​បញ្ជូន​មក​កម្ពុជា។ លោក កែ គឹមយ៉ាន ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ជា​សាធារណៈ​នៅ​កន្លែង​ទទួល​ពលករ​ខ្មែរ​នា​ច្រក​ព្រំដែន ប៉ោយប៉ែត កាល​ពី​ម្សិលមិញ​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច កង​កម្លាំង​របស់​រដ្ឋ បាន​ចំណាយ​ប្រាក់​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក​ហើយ ទៅ​លើ​ការ​ផ្ដល់​សេវា​ទទួល ផ្តល់​ម្ហូប​អាហារ ថ្នាំ​សង្កូវ និង​ដឹក​ជញ្ជូន​ពលករ​ខ្មែរ ពី ប៉ោយប៉ែត ទៅ​ដល់​លំនៅឋាន​តាម​ខេត្ត​នានា ចាប់​តាំង​ពី​ថ្ងៃ ទី៦ ដល់​ថ្ងៃ ទី១៨ មិថុនា។ លោក​ថ្លែង​ថា៖ «ការ​ចំណាយ​នេះ មិន​គិត​លើ​ការ​ឧបត្ថម្ភ​ដល់​អ្នក​ផ្ដល់​សេវា​ជាង ២០០០ នាក់ និង​សេវា​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ជាង ៣០០ គ្រឿង បាន​ដឹក​ប្រមាណ ៣.០០០ ជើង​ទេ»។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1uHWFSL