តុលាការ​ដាក់គុក​ ៤​ឆ្នាំ​ រឿង​ពុក​រលួយ​របស់​អគ្គនាយក​បុគ្គលិក​ក្រសួង​ សាធារណការ​

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​អង្គារ​ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ជនជាប់ចោទ​ ជា​អតីត​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​បុគ្គលិក​ និង​ធនធានមនុស្ស​ ក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​ ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​ និង​កាត់​ប្រាក់ខែ​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​នេះ​ ២២​ នាក់​ម្នាក់ៗ​ ៨០​ ម៉ឺន​រៀល​ រឿង​រត់ការ​ដំឡើង​កាំ​ប្រាក់​កាលពី​ឆ្នាំ​ ២០១១​ ដោយ​សម្រេច​ផ្តន្ទាទោស​កំបាំង​មុខ​ ដាក់​ពន្ធនាគារ​ ៤​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ៧​ លាន​រៀល​ដាក់​ចូល​ថវិកាជាតិ​។​ ​លោកស្រី​ សែ​ម​ សក្តិ​កូ​ឡា​ ចៅក្រម​សាលាដំបូង​រាជធានី​បាន​ប្រកាស​សាលក្រម​នេះ​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​ថា​៖​ «​បន្ទាប់​ពី​ពិនិត្យ​និង​ពិចារណា​សំណុំរឿង​នេះ​តាម​គតិ​ច្បាប់​ សាលាដំបូង​រាជធានី​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ សេង​ សេដ្ឋា​ ភេទ​ប្រុស​ អាយុ​ ៥២​ឆ្នាំ​ ដាក់​ពន្ធនាគារ​ចំនួន​ ៤​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៧​ លាន​រៀល​ ដាក់​ចូល​ថវិកាជាតិ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​កេង​យក​ប្រយោជន៍​ខុសច្បាប់​នៅ​ក្នុង​ក្រសួង​ សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ខែ​ តុលា​ ឆ្នាំ​ ២០១១»​។​ …

ប៊ុត រស្មីគង្គា
http://www.postkhmer.com/national/2011-01-03-04-07-05/111148-2014-02-26-02-36-30