មន្ត្រី៖ បណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាពបំពានច្បាប់
មន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា សហគមន៍ព្រៃឡង់បានធ្វើសកម្មភាពបំពានច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះរារាំងសហគមន៍មិនឱ្យធ្វើដំណើរចូលទៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រារព្ធកម្មវិធីបុណ្យបំបួសដើមឈើ។ បណ្ដាញសហគមន៍ព្រៃឡង់គ្រោងរៀបចំប្រារព្ធពិធីបុណ្យបំបួសដើមឈើក្នុងតំបន់ព្រៃឡង់រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ប៉ុន្តែត្រូវបានអាក់ខាន ដោយសារកម្លាំងសមត្ថកិច្ច និងមន្ត្រីក្រសួងបរិស្ថានចុះរារាំង។ ក្រុមអ្នកចូលរួមដែលមានយុវជន និងព្រះសង្ឃដែលធ្វើដំណើរតាមរថយន្តក្រុងមកពីរាជធានីភ្នំពេញ និងខេត្តទាំង ៤ បានត្រឡប់មកលំនៅឋានរៀងៗខ្លួនវិញនៅថ្ងៃម្សិលមិញ។ …
ខន សាវិ
https://bit.ly/32kq9zm