ភាគី​ជម្លោះ​ជូរចត់​នៅបឹង​កក់​ប្ដឹង​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​

ភាគី​ប្រជែង​គ្នា​ក្នុង​ជម្លោះ​ដ៏​ជូរចត់​កាន់​តែ​ខ្លាំង​ឡើង​​ជុំវិញ​បញ្ហា​ដី​នៅ​តំបន់​បឹង​កក់​ ក្នុងរាជធានីភ្នំពេញ បាន​ប្ដឹង​គ្នា​​ទៅវិញ​ទៅមក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​កាលពីចុង​ខែ​មុន​។ ភាគីទាំង​ពីរ​ ដែល​ធ្លាប់តែ​រួប​រួម​គ្នា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ពី​សំណាក់​លោក​ ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប៉ះទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា នៅ​ជិត​ដី​មួយ​កន្លែង​នៅ​បឹង​កក់ ទី​ដែល​កង​រាជ​​អាវុធ​ហត្ថ​ខណ្ឌ​បាន​ចាប់​ផ្ដើម​ការ​សាង​សង់​ទីបញ្ជាការ​ដ្ឋាន​ថ្មី​មួយ​។ …

ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/17066/