រដ្ឋមន្ត្រីឲ្យនគរបាលរកពីមូលហេតុកើនចោរ
ន្ទាប់ពីមានតួលេខបង្ហាញអំពីការកើនឡើងជាង ១០០ ភាគរយនៃបទល្មើសលហុទៅលើជនបរទេសរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក ស ខេង កាលពីម្សិលមិញបានឲ្យមន្ត្រីស្រាវជ្រាវរកមូលហេតុ។ លោក ស ខេង បានថ្លែងថា៖ «យើងនឹងបន្តស៊ើបអង្កេតនិងស្វែងរកមូលហេតុអំពីបទល្មើសហើយថា ក្នុងនោះមានទាំងការឆក់កាបូបអ្នកទេសចរបរទេសនិងជនបរទេស។ លោកបន្តថា តំណាងសហភាពអឺរ៉ុបបានប្តឹងពីបញ្ហានេះ។ លោក Nicolas Baudouin អ្នកនាំពាក្យនៅស្ថានទូត បារាំង ថ្លែងថា ក្នុងកិច្ចប្រជុំរវាងលោក ស ខេង និងមន្ត្រីទូតអឺរ៉ុបប្រចាំ កម្ពុជា ពីសប្តាហ៍មុនមន្រ្តីទូតបានបង្ហាញអំពីក្តីបារម្ភពាក់ព័ន្ធនឹងកំណើនបទល្មើសដូចជា ឆក់កាបូបទៅលើពលរដ្ឋអឺរ៉ុបដែលមកលេងឬស្នាក់នៅ កម្ពុជា»។ តួលេខរបស់សហភាពអឺរ៉ុបគឺផ្អែកទៅលើរបាយការណ៍នៃលិខិតឆ្លងដែនដែលត្រូវគេលួចបានបង្ហាញពីការកើនឡើងនូវការលួចលិខិតឆ្លងដែនពី ១៣៩ ក្នុង ឆ្នាំ២០១១ កើនដល់ ១៩០ ក្នុង ឆ្នាំ២០១២ និងរហូត ៣៣២ កាលឆ្នាំមុន។ …
វង្ស សុខេង និង Joe Freeman
http://postkhmer.com/national/2011-01-03-04-07-05/114202-2014-05-13-01-22-15