រដ្ឋ​មន្ត្រី​ឲ្យ​នគរបាល​រក​ពី​មូលហេតុ​កើន​ចោរ

ន្ទាប់​ពី​មាន​តួលេខ​បង្ហាញ​អំពី​ការ​កើន​ឡើង​ជាង ១០០ ភាគរយ​នៃ​បទល្មើស​លហុ​ទៅ​លើ​ជន​បរទេស​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ លោក ស ខេង កាល​ពី​ម្សិលមិញ​បាន​ឲ្យ​មន្ត្រី​ស្រាវជ្រាវ​រក​មូលហេតុ។ លោក ស ខេង បាន​ថ្លែង​ថា៖ «យើង​នឹង​បន្ត​ស៊ើប​អង្កេត​និង​ស្វែង​រក​មូល​ហេតុ​អំពី​បទ​ល្មើស​ហើយ​ថា ក្នុង​នោះ​មាន​ទាំង​ការ​ឆក់​កាបូប​អ្នក​ទេសចរ​បរទេស​និង​ជន​បរទេស។ លោក​បន្ត​ថា តំណាង​សហភាព​អឺរ៉ុប​បាន​ប្តឹង​ពី​បញ្ហា​នេះ។ លោក Nicolas Baudouin អ្នក​នាំ​ពាក្យ​នៅ​ស្ថានទូត បារាំង ថ្លែង​ថា ក្នុង​កិច្ច​ប្រជុំ​រវាង​លោក ស ខេង និង​មន្ត្រី​ទូត​អឺរ៉ុប​ប្រចាំ កម្ពុជា ពី​សប្តាហ៍​មុន​មន្រ្តី​ទូត​បាន​បង្ហាញ​អំពី​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​កំណើន​បទល្មើស​ដូចជា ឆក់​កាបូប​ទៅ​លើ​ពលរដ្ឋ​អឺរ៉ុប​ដែល​មក​លេង​ឬ​ស្នាក់នៅ កម្ពុជា»។ តួលេខ​របស់​សហភាព​អឺរ៉ុប​គឺ​ផ្អែក​ទៅ​លើ​របាយ​ការណ៍​នៃ​លិខិត​ឆ្លង​ដែន​ដែល​ត្រូវ​គេ​លួច​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​នូវ​ការ​លួច​លិខិត​ឆ្លង​ដែន​ពី ១៣៩ ក្នុង ឆ្នាំ​២០១១ កើន​ដល់ ១៩០ ក្នុង ឆ្នាំ​២០១២ និង​រហូត ៣៣២ កាល​ឆ្នាំ​មុន។ …

វង្ស សុខេង និង Joe Freeman
http://postkhmer.com/national/2011-01-03-04-07-05/114202-2014-05-13-01-22-15