ក្រសួងអប់រំចង់ឲ្យគ្រូបង់ប្រាក់សម្រាប់ធានារ៉ាប់រងសុខភាពខ្លួនឯង
ក្រសួងអប់រំបានឆ្លើយតបដោយចង់ឲ្យគ្រូបង្រៀនខ្លួនឯង ត្រូវបង់ប្រាក់ថ្លៃធានារ៉ាប់រងសុខភាព ជាជាងការដាក់បន្ទុកលើរដ្ឋាភិបាលទទួលខុសត្រូវខណៈដែលគ្រូបង្រៀនចង់ធ្វើការទាមទារលើបញ្ហានេះ។ នៅក្នុងកិច្ចប្រជុំមួយនៅ ខេត្តតាកែវ កាលពីថ្ងៃអាទិត្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា កូដកម្មរបស់គ្រូបង្រៀននាពេលខាងមុខនឹងដាក់បញ្ចូលការធានារ៉ាប់រងសុខភាពនៅក្នុងបញ្ជីនៃសំណើទាមទារបន្ថែមពីលើសំណើសុំដំឡើងប្រាក់ខែចំនួន ២៥០ ដុល្លារក្នុងមួយខែ។ រដ្ឋមន្រ្តីក្រសួងអប់រំ កាលពីថ្ងៃចន្ទបានលើកឡើងថា ជាជាងការធ្វើកូដកម្មទាមទារការធានារ៉ាប់រងសុខភាពនេះ គ្រូបង្រៀនអាចចូលរួមផែនការជាក្រុមតាមរយៈក្រសួង ហើយបង់ប្រាក់ ១០ ដុល្លារក្នុងមួយឆ្នាំសម្រាប់ការធានារ៉ាប់រងនេះ។ …
Laignee Barron និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114603-2014-05-21-02-50-30