រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ពីរ​នាក់​នៅ​ក្នុង​ហេតុការណ៍​បាក់​ច្រាំង​ទន្លេមេគង្គ​នៅ​ខេត្តកណ្តាល​

នគរបាល​បាន​និយាយ​ថា​ ​សាកសព​ស្ត្រី​អាយុ​៣៩​ឆ្នាំ​ម្នាក់​ ​និង​សាកសព​ក្មួយ​ប្រុស​អាយុ​១៨​ខែ​របស់​ស្ត្រី​រូប​នេះ​ ​ត្រូវ​បាន​ស្រង់​ពី​ក្នុង​ទឹក​កាលពី​ម្សិលមិញ​ ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ច្រាំង​ទន្លេ​នោះ​បាន​បាក់​បណ្តាល​ឲ្យ​ផ្ទះ​របស់​ពួក​គេ​នៅ​ក្នុងស្រុក​ខ្សាច់កណ្តាល​ ​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​នៅ​ពេល​ពួក​គេ​កំពុង​ដេក​ ​ប៉ុន្តែ​ ​កូនប្រុស​អាយុ​៣​ឆ្នាំ​របស់​ស្ត្រី​រូប​នេះ​មិន​ទាន់​បាន​រក​ឃើញ​ទេ​។​ ​យោង​តាម​លោក​ ​ខៀវ​ ​សុ​កាន់​ ​អភិបាលរង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ ​សាកសព​ក្មេង​ប្រុស​អាយុ​១៨​ខែ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ម្សិលមិញ​ ​អណ្តែត​នៅ​ក្នុង​ទឹកទន្លេ​ក្នុង​ឃុំ​ព្រះ​ប្រសប់​ ​នៅ​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ ​រីឯ​សាកសព​ម្តាយធំ​របស់​ក្មេង​ប្រុស​រូប​នេះ​ ​ឈ្មោះ​ ​សំ​ ​អុល​ ​បាន​អណ្តែត​នៅ​ជិត​នោះ​ប្រហែល​ម៉ោង​១​រសៀល​។​​ …

Simon Henderson និង ឃួន​ ណារីម
http://www.cambodiadailykhmer.com/news/11000/