ពលករខ្មែរ២នាក់ទៀតស្លាប់និង១៨នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍
យ៉ាងហោចណាស់ក៏មានពលករខ្មែរខុសច្បាប់ដែលរបបយោធាថៃចាប់ បញ្ជូនឲ្យធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំមកប្រទេសកំណើតវិញចំនួន ២ នាក់ទៀតបានស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុង ខេត្តឈុនប៊ូរី ប្រទេសថៃ កាលពីម៉ោង ១០ និង ៤៥ នាទីព្រឹកថ្ងៃ ទី១៥ ខែមិថុនា ស្របពេលដែលចំនួនពលករបញ្ជូនត្រឡប់មកវិញនៅបន្តកើនឡើង។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា កាលពីព្រឹកថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង ១០ និង ៤៥ នាទីមានគ្រោះថ្នាក់ចរាចរណ៍មួយទៀតនៅ ខេត្តឈុនប៊ូរី ប្រទេសថៃ បណ្តាលឲ្យពលករខ្មែរខុសច្បាប់បាត់បង់ជីវិតចំនួន ២ នាក់ដែលក្នុងនោះស្រីម្នាក់និងមានពលករចំនួន ១៨ នាក់ទៀតបានរងរបួស។ លោកថ្លែងថា៖ «មន្ត្រីស្ថានទូតកម្ពុជាបានទៅដល់កន្លែងកើតហេតុ និងបានរកឃើញសាច់ញាតិសពទាំងពីរនេះហើយ ហើយកំពុងរៀបចំបញ្ជូនសាកសពមកកម្ពុជាវិញ»។ លោកឲ្យដឹងទៀតថា ចំពោះអ្នករបួសចំនួន ១៨នាក់ ក្នុងនោះមាន ៩នាក់ របួសស្រាល បានចេញពីមន្ទីរពេទ្យមកកម្ពុជាវិញហើយ។ ចំណែកអ្នករបួសធ្ងន់ចំនួន ៩ នាក់ទៀតកំពុងសម្រាកក្នុងមន្ទីរពេទ្យចំនួន ២ ក្នុង ខេត្តឈុនបុរី ដែលមានមន្ត្រីស្ថានទូតខ្មែរ កំពុងមើលថែ។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/U5zmHf