ម៉ាកបញ្ជាទិញធំៗខំប្រឹងតិចតួចក្នុងការដំឡើងប្រាក់ឈ្មួលកម្មករ
ម៉ាកបញ្ជាទិញធំៗរបស់ អឺរ៉ុប មិនបានខិតខំគ្រប់គ្រាន់ក្នុងការធានាថា កម្មករកម្ពុជាដែលធ្វើការផលិត ផលិតផលរបស់ពួកគេទទួលបានប្រាក់ខែសមរម្យទេ។ នេះបើតាមរបាយការណ៍មួយចេញនៅថ្ងៃនេះ។ របាយការណ៍ដែលមានចំណងជើង Tailored Wages ដែលជាការវិភាគមួយទៅលើម៉ាកសម្លៀកបំពាក់ធំៗបំផុតចំនួន ៥០ បានរកឃើញថា ពួកគេភាគច្រើនខិតខំបានតិចតួចប៉ុណ្ណោះក្នុងការប្រយុទ្ធនឹងប្រាក់ខែតិចតួចរបស់កម្មករកាត់ដេរកម្ពុជា។ របាយការណ៍នេះត្រូវបានផលិតឡើងដោយយុទ្ធនាការសម្លៀកបំពាក់ស្អាត ដែលជាសម្ព័ន្ធអង្គការមួយក្នុងបណ្តាលប្រទេសចំនួន ១៦ នៅអឺរ៉ុប ដោយសហការណ៍ជាមួយ Asia Floor Wage ដែលជាសម្ព័ន្ធអង្គការសហជីពនិងសកម្មជនសិទ្ធិការងារ។ …
Alice Cuddy
http://www.postkhmer.com/online/112570-2014-03-31-01-56-36