TRACE: កម្ពុជាស្ថិតក្នុងបញ្ជីពុករលួយខ្ពស់ខាងសំណូកអាជីវកម្ម
ជាថ្មីម្តងទៀតប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសល្បីល្បាញខាងពុករលួយបំផុតនៅក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ហានិភ័យនៃការសូកប៉ាន់របស់សមាគម TRACE ដែលជាសមាគមប្រឆាំងការសូកប៉ាន់សកល។ យោងតាមសន្ទស្សន៍នេះ របាយការណ៍ ដែលមានចំណងជើងថា TRACE Matrix និងបានចេញផ្សាយកាលពីថ្ងៃ ទី១១ ខែវិច្ឆិកា បានឲ្យដឹងថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទីប្រាំ ដែលជាប្រទេសមានហានិភ័យខ្ពស់បំផុតចំពោះការសូកប៉ាន់អាជីវកម្មក្នុងចំណោមប្រទេសចំនួន ១៩៧ នៅទូទាំងពិភពលោក។ ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់ល្អជាង ប្រទេសនីហ្សេរីយ៉ា យេម៉ែន អង់ហ្គោឡា និង ប្រទេសអ៊ូសបេគីស្ថាន។ … ផ្អែកលើពិន្ទុពី ១ ដល់ ១០០ ពោលគឺពិន្ទុ ១០០ មានន័យថា ហានិភ័យខ្ពស់ដែលកម្ពុជា បានពិន្ទុ ៩៨ ចំពោះតម្លាភាពសេវាសាធារណៈ ៨៤ ពិន្ទុចំពោះសកម្មភាពទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋាភិបាល និង ៧៧ ពិន្ទុចំពោះការត្រួតពិនិត្យសង្គមស៊ីវិល។ …
Eddie Morton
http://bit.ly/1xnAfwc