អាជីវកម្ម​វិជ្ជមាន ប៉ុន្តែ​នៅតែ​ត្រូវការ​ការ​កែទម្រង់

ការ​ត្រឡប់​ទៅ​រក​ស្ថិរភាព​នយោបាយ​បាន​ផ្តល់​ទំនុកចិត្ត​អាជីវកម្ម​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ពេល​នេះ​ចាំបាច់​ត្រូវ​ផ្ដល់​ការធានា​កាន់តែ​ធំ​ដល់​ក្រុមហ៊ុន​អំពី​ចក្ខុវិស័យ​កំណើន​ពេល​អនាគត​។ នេះ​បើ​យោងតាម​ការ​អង្កេត​ទំនុកចិត្ត​អាជីវកម្ម​ចុងក្រោយ​ពី​ធនាគារ ANZ Royal Bank។ សន្ទស្សន៍​ទំនុកចិត្ត​អាជីវកម្ម​របស់​ធនាគារ ANZ Royal ដែល​ជា​ស្តង់ដារ​គំរូ​ប្រចាំ​ត្រីមាស​យក​ចេញ​ពី​ទិន្នន័យ​ពី​អាជីវកម្ម​ដែល​ត្រូវ​បាន​អង្កេត​ទូទាំង​ឧស្សាហកម្ម វិស័យ​កសិកម្ម និង​វិស័យ​សេវាកម្ម បាន​វាយតម្លៃ​លើ​ទំនុកចិត្ត​អាជីវកម្ម​ជា​រួម​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​៨២​ក្នុង​ចំណោម​១០០ ដែល​ធ្លាក់ចុះ​១​ពិន្ទុ​ពី​ត្រីមាស​មុន​។ …

Daniel de Carteret និង ហ៊ គឹមសាយ
http://bit.ly/1DLkuB8