កម្ពុជានិងចិនកំពុងធ្វើសេចក្ដីព្រាង MoU ដើម្បីទប់ស្កាត់ការជួញដូរកូនក្រមុំទៅចិន
ប្រទេសកម្ពុជានិងប្រទេសចិនកំពុងធ្វើសេចក្ដីព្រាងអនុស្សរណៈនៃ ការយោគយល់ (MoU) មួយដើម្បីទប់ស្កាត់ការជួញដូរស្ត្រីខ្មែរទៅកាន់ប្រទេសចិន ទីដែលមានសេចក្ដីរាយការណ៍កាន់តែច្រើនឡើងៗថា ស្ត្រីខ្មែរត្រូវបានប្ដីជនជាតិចិនធ្វើបាប និងលក់ខ្លួនឲ្យធ្វើស្រីពេស្យា។ យោងតាមឧត្តមសេនីយ៍ទោ ប៉ុល ពិថី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ការជំរុញឲ្យមានកិច្ចព្រមព្រៀងផ្នែកការទូតនេះ កើតឡើងក្រោយពីមានការចាប់ខ្លួនជនជួញដូរមនុស្សយ៉ាងច្រើននៅ ឯអាកាសយានដ្ឋានក្នុងប្រទេសទាំងពីរ។ …
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16692/