កម្ពុជា​និង​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង MoU ដើម្បីទប់​ស្កាត់​ការ​ជួញដូរ​កូន​ក្រមុំ​ទៅចិន​

ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​កំពុង​ធ្វើ​សេចក្ដី​ព្រាង​អនុស្សរណៈ​នៃ​ ការ​យោគ​យល់​ (MoU) មួយ​ដើម្បី​ទប់​ស្កាត់​ការ​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅកាន់​ប្រទេស​ចិន​ ទី​ដែល​មាន​សេចក្ដី​រាយការណ៍​កាន់​តែច្រើន​ឡើង​ៗ​ថា ស្ត្រីខ្មែរ​ត្រូវ​បាន​ប្ដី​ជន​ជាតិ​ចិន​ធ្វើបាប​ និង​លក់​ខ្លួន​ឲ្យ​ធ្វើ​ស្រីពេស្យា។ យោងតា​ម​ឧត្តម​សេនីយ៍ទោ ប៉ុល ពិថី ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ការ​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​ផ្នែក​ការទូត​នេះ កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួនជន​ជួញដូរ​មនុស្ស​​យ៉ាង​ច្រើន​នៅ​ ឯអាកាស​យាន​ដ្ឋាន​ក្នុង​ប្រទេស​ទាំង​ពីរ​។ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/16692/