កម្ពុជា៖ ការលក់អនឡាញនៅប្រទេសចិន អំពាវនាវឱ្យមានការជំរុញការនាំចេញផ្លែឈើកាន់តែច្រើន
មន្ត្រីចិន បានអំពាវនាវដល់ប្រទេសកម្ពុជា ដើម្បីបង្កើនការនាំចេញផ្លែឈើ ឲ្យស្របទៅនឹងការរំពឹងទុកនៃការកើនឡើងតម្រូវការក្នុងស្រុកសម្រាប់ផលិតផល តាមរយៈការលក់លើអនឡាញ។ កាលពីសប្តាហ៍មុន លោក ហ្វឹង បូ អភិបាលរងនៃទីក្រុងពីងស្ស៊ាំង ខេត្តក្វាងស៊ី បានឱ្យដឹងថា ការនាំចូលផ្លែឈើពីប្រទេសនៅតំបន់អាស៊ាន ត្រូវបង្កើនពីចំនួន ១លានតោន ក្នុង១ឆ្នាំ ដើម្បីបំពេញការកើនឡើងការលក់ផ្លែឈើនៅលើអនឡាញតាមរយៈគេហទំព័រមួយចំនួន ដូចជាក្រុមហ៊ុនអាលីបាបា ជាដើម។ … បច្ចុប្បន្ននេះប្រទេសកម្ពុជា ធ្វើការនាំចេញផ្លែស្រការនាគ សាវម៉ាវ ធូរេន មង្ឃុត និងមៀន ទៅកាន់ប្រទេសចិន តាមរយៈប្រទេសថៃឬវៀតណាម។ …
បុគ្គលិកសារព័ត៌មាន FreshPlaza
http://www.freshplaza.com/article/131529/Cambodia-Online-sales-spur-China-calls-for-more-fruit