លោក ទៀ បាញ់ ច្រានចោលព័ត៌មានកម្ពុជាមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ច្រានចោលព័ត៌មានដែលថា ក្រសួងការពារជាតិមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាម។ ការបដិសេធនេះ កើតមានឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្នើភាគីកម្ពុជា ឲ្យពន្យល់ជុំវិញមូលហេតុដែលកម្ពុជា ផ្លាស់ប្តូរជំហរ មិនព្រមទទួលយកសំណើរបស់ភាគីអាមេរិកក្នុងការជួយជួសជុលអាគារបណ្តុះបណ្តាលនៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ។ ថ្លែងប្រាប់អាស៊ីសេរី កាលពីព្រលប់ថ្ងៃទី ០១ កក្កដា លោក ទៀ បាញ់ ថាក្រសួងការពារជាតិបានជូនដំណឹងច្បាស់លាស់រួចហើយទៅភាគីអាមេរិកជុំវិញករណីនេះ។ …