កំណើន​នាំ​ចេញ​កម្ពុជា​នាំ​មុខ​ក្នុង​តំបន់​ទន្លេ​មេគង្គ

កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​មហា​តំបន់​ទន្លេ​មេគង្គ​ដែល​ការ​នាំ​ចេញ​របស់​ខ្លួន​បាន​កើន​ឡើង​ក្នុង​ល្បឿន​មួយ​លឿន​បំផុត​បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ឆ្នាំ​២០០៨ ដោយសារ​តែ​ស្ថិរភាព​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ។

យោង​តាម​ចក្ខុវិស័យ​ប្រចាំ​ត្រីមាស​មហា​តំបន់​ទន្លេ​មេគង្គ​របស់​ធនាគារ ANZ ប្រទេស​មហា​តំបន់​ទន្លេ​មេគង្គ​រួម​មាន​ប្រទេស​កម្ពុជា ឡាវ វៀតណាម មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ បាន​បង្កើន​ការ​នាំ​ចេញ​នៅ​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ដែល​កើន​ឡើង​ដល់ ៣៨៣ ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ប្រទេស​ជិត​ខាង​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ការ​នាំ​ចេញ​មាន​ការ​ថយ​ចុះ​ពិសេស​ប្រទេស​ថៃ។ …

Ananth Baliga
http://bit.ly/1Lhu4kE