អ្នកវិភាគនិយាយថា កម្ពុជាមិនគួរយកចិត្តទុកដាក់លើភាពជាដៃគូអន្តរប៉ាស៊ីហ្វិក
ខណៈដែលកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក បានបោះជំហានទៅមុខ អ្នកវិភាគនិយាយថា ប្រទេសកម្ពុជាគួរផ្តោតការយកចិត្តទុកដាក់លើកាតព្វកិច្ចដទៃទៀតនៅក្នុងតំបន់។
Jayant Menon អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំធនាគារអភិវឌ្ឍន៍អាសុី បានប្រាប់វីអូអេខ្មែរ ពីទីក្រុងម៉ានីល ឲ្យដឹងថា ប្រទេសកម្ពុជានឹងទទួលបានប្រយោជន៍កាន់តែប្រសើរ ដោយព្យាយាមបំពេញកាតព្វកិច្ចរបស់អាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក ជៀសជាងបារម្ភពីកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។…