កម្ពុជា​-កូរ៉េ​ខាងត្បូង​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ប៊ូ​សាន​

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​កាលពី​ម្សិលមិញ​ បាន​ពិភាក្សា​អំពី​ការ​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ កាលពី​ម្សិលមិញ​បាន​ជួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាងត្បូង​ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ លោក​ Park​ Heung​-kyoeng​។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក​ កុយ​ គួង​ បាន​មានប្រសាសន៍​ថា​ “ ដៃគូ​ទាំងពីរ​បាន​ឯកភាព​គ្នា​ពង្រឹង​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍​ដូចដែល​បាន​ព្រមព្រៀង​គ្នា​ពីមុន​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​”។ …

ស៊ុន មេសា
https://www.khmertimeskh.com/50673093/cambodia-south-korea-to-implement-busan-agreements