អ្នកនេសាទក្នុងខេត្តស្ទឹងត្រែងស្នើឲ្យបញ្ឈប់គម្រោងទំនប់វារីអគ្គិសនីដនសាហុងនៅលាវ
ប្រជាសហគមន៍នេសាទដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងបានស្នើឲ្យមានការបញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុងក្នុងប្រទេសលាវ ដើម្បីបញ្ជៀសផលប៉ះពាល់ដែលអាចបណ្តាលមកពីការសាងសង់ទំនប់នោះ។ ការអំពាវនាវនេះបានធ្វើឡើង ខណៈពេលដែលគណៈកម្មការទន្លេមេគង្គត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់តំបន់មួយអំពីគម្រោងទំនប់វារីអគ្គិសនីដន សាហុង នៅថ្ងៃទី១២ ខែធ្នូ ក្នុងទីក្រុងប៉ាក់សេ ប្រទេសលាវ។ …