លោក ថោង ខុន អះអាង​ថា​មិន​បាន​ដឹង​ប្រាក់​ចំណូល​ពិត​ប្រាកដ​ពី​ប្រាសាទ​អង្គរវត្ត

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​អញ្ជើញ​ពី​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា។ ក្នុង​ជំនួប​នោះ លោក ថោង ខុន បញ្ជាក់​ថា ក្រសួង​ទេសចរណ៍ មិន​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បញ្ជាក់​ប្រាប់​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ថា មិន​បាន​ដឹង​ពី​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ទេ គឺ​ខាង​អាជ្ញាធរ​អប្សរា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​គ្រប់គ្រង។​ …

អ៊ុក សាវបូរី
http://bit.ly/1HFfFui