អ្នកយកព័ត៌មានខ្មែរម្នាក់ត្រូវជ្រើសរើសជា Information Hero
អ្នកយកព័ត៌មានវ័យក្មេងម្នាក់ក្នុងប្រទេសកម្ពុជាគឺលោកតាត ឧត្តម ត្រូវគេជ្រើសរើសដើម្បីទទួលស្គាល់ឬទទួលបានគោរមងារដ៏ឆ្នើមមួយហៅថា «ជើងឯកខាងផ្នែកព័តមានឬ Information Hero»ក្នុងចំណោម១០០នាក់មកពីប្រទេសនានាលើពីភពលោក។ លោកតាត ឧត្តមធ្វើការជូនវិទ្យុវីអូឌី(VOD)ជាយុវវ័យក្មេងជាងគេជាមួយអ្នកយកព័ត៌មាន១០០នាក់ផ្សេងទៀតមកពីបណ្តាប្រទេសចំនួន៦៥ដែលទទួលបានគោរមងារឆ្នើមនេះពីអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន Reporters Without Borders។ នេះជាការបញ្ជាក់របស់អង្គការអ្នកកាសែតគ្មានព្រំដែនក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយកាលពីថ្ងៃអង្គារ។ …