អ្នកយក​ព័ត៌មាន​ខ្មែរ​ម្នាក់​​ត្រូវជ្រើស​រើសជា ​​Information ​Hero

អ្នកយក​ព័ត៌មាន​វ័យ​ក្មេង​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​តាត ​ឧត្តម​ ត្រូវ​គេ​ជ្រើស​រើស​ដើម្បី​ទទួល​ស្គាល់​ឬ​ទទួល​បាន​គោរមងារ​ដ៏​ឆ្នើម​មួយ​ហៅ​ថា​ «ជើងឯក​ខាង​ផ្នែក​ព័តមាន​ឬ ​Information ​Hero»​ក្នុង​ចំណោម​១០០​នាក់មក​ពីប្រទេស​នានាលើ​ពីភព​លោក។​ លោក​តាត ឧត្តម​ធ្វើការ​ជូន​វិទ្យុ​វីអូឌី​(VOD)​ជា​យុ​វវ័យ​ក្មេង​ជាង​គេ​ជា​មួយអ្នក​យក​ព័ត៌មាន​១០០​នាក់​ផ្សេង​ទៀត​មក​ពី​បណ្តាប្រទេស​ចំនួន​៦៥​ដែល​ទទួល​បាន​គោរមងារ​ឆ្នើមនេះ​ពីអង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters ​Without ​Borders។ ​នេះជា​ការ​បញ្ជាក់​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​កាល​ពីថ្ងៃ​អង្គារ។​ …

សុខ ខេមរា
http://khmer.voanews.com/content/a-cambodian-journalist-is-selected-to-get-information-hero/1904117.html