ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ក្នុង​ស​ន្ទ​ស្សន៍​ធនាគារពិភពលោក​បាន​ធ្លាក់​ចុះ​ម្តងទៀត​

ការ​ចេញផ្សាយ​ស​ន្ទ​ស្សន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត​របស់​ធនាគារពិភពលោក​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ១៤៤​ ក្នុង​ចំណោម​ ១៩០​ ប្រទេស​ ដែល​ជា​ការ​ធ្លាក់​ចុះ​ចំនួន​ ៦​ ចំណាត់ថ្នាក់​ពី​មួយ​ឆ្នាំ​មុន​។​ ស​ន្ទ​ស្សន៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១៩​ បាន​ចាត់​ចំណាត់ថ្នាក់​កម្ពុជា​លេខ​ ១៣៨​ ក្នុង​ចំណោម​ ១៩០​ ប្រទេស​។​ មុន​នោះ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ ១៣១​ មាន​ន័យ​ថា​ ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទោះបី​រដ្ឋាភិបាល​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ពាណិជ្ជកម្ម​បរទេស​មក​វិនិយោគ​នៅ​ទី​នេះ​ក៏​ដោយ​។​ …​