ការនាំចេញកៅស៊ូត្រីមាសទី១ កើនឡើង ខណៈតម្លៃបន្តធ្លាក់ចុះ
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើង ២៣ ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ ខណៈតម្លៃនៅតែបន្តធ្លាក់ចុះ។ នេះបើយោងតាមតួលេខបានពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម។ ទិន្នន័យនេះបង្ហាញថា កម្ពុជាបាននាំចេញកៅស៊ូ ៤៨ ១៩២ តោននៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៩ កើនឡើង ២៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលតម្លៃជាមធ្យម ១ ២៧៩ ដុល្លារក្នុង ១ តោន ធ្លាក់ចុះ ១២ ភាគរយ។ ផ្អែកលើតម្លៃ និងបរិមាណនៃការនាំចេញ ឧស្សាហកម្មនេះរកបានចំណូលប្រហែល ៦១ លានដុល្លារនៅត្រីមាសដំបូងឆ្នាំនេះ។ …
ចេង សុខហ័ង
https://bit.ly/2XtTHa4