គ្លីនិកព្យាបាលរោគមហារីកនៅតែប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណ
គ្លីនិកមួយដែលអះអាងព្យាបាលជំងឺមហារីកទឹកនោមផ្អែម និងជំងឺធ្ងន់ផ្សេងទៀត តាមរយៈការបំបាត់ជាតិពុលកំ ពុងប្រតិបត្តិការដោយគ្មានអាជ្ញាប័ណ្ណនៅឡើយរយៈពេលប្រាំខែ បន្ទាប់ពីគ្លីនិកនេះបើកខុសច្បាប់ក្នុងរាជធានីភ្នំពេញ។ មជ្ឈមណ្ឌល Immanuel Bicom True Healing Center នៅក្នុងខណ្ឌ ចំការមនបានស្ថិតក្រោមការត្រួតពិនិត្យភ្លាមៗ បន្ទាប់ពីបើកដំណើរការកាលពីដើមខែធ្នូនៅពេល ដែលមន្ទីរសុខាភិបាលរាជធានីបានរកឃើញថា គ្លីនិក នេះកំពុងព្យាបាលអ្នកជំងឺដោយគ្មានអាជ្ញាប័ណ្ណ។ លោក សំាង សារី ប្រធាន នាយកដ្ឋានសុខាភិបាលរបស់ក្រសួងសុខាភិបាលបានមាន ប្រសាសន៍កាលពីម្សិលមិញថា ទោះជាយ៉ាងណា គ្លីនិកនេះនៅតែ ប្រតិបត្តិការមិនត្រឹមត្រូវ ហើយគ្មានអាជ្ញាប័ណ្ណពី ក្រសួងសុខាភិបាលឡើយ។លោក សារី បាន ឲ្យដឹងថា លោកបានស្នើឲ្យគ្លីនិកនេះម្ដងទៀត នៅសប្ដាហ៍នេះឲ្យឈប់ប្រតិបត្តិការ បន្ទាប់ពីទទួល បានការសាកសួរពីអ្នកយកព័ត៌មានម្នាក់។ …