គ្លីនិកព្យាបាលរោគមហារីក​​​​​​នៅ​​​តែប្រតិបត្តិការ​​​​​​ដោយគ្មាន​​​អាជ្ញាប័ណ្ណ

គ្លីនិកមួយ​​​ដែលអះអាង​​ព្យាបាល​ជំងឺ​​​មហារីក​​​ទឹកនោម​​​ផ្អែម​​​  និង​ជំងឺធ្ងន់​​​ផ្សេង​ទៀត តាម​រយៈ​​​​​​ការ​បំបាត់​ជាតិ​​​​​​ពុល​​​​​​កំ ​​​ពុង​ប្រតិបត្តិ​ការ​​​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ​នៅ​ឡើយរយៈ​ពេល​ប្រាំខែ​​​  បន្ទាប់​ពីគ្លីនិក​​​នេះ​បើក​​​ខុស​ច្បាប់​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ​។ មជ្ឈ​មណ្ឌល Immanuel Bicom True Healing Center នៅ​ក្នុង​ខណ្ឌ ​​​ចំការ​​​មន​​​បាន​​​ស្ថិត​ក្រោម​​​ការ​ត្រួត​ពិនិត្យ​​​ភ្លាមៗ ​​​​​​បន្ទាប់​​​ពី​​​បើក​ដំណើរ​​​ការ​​​​​​កាល​​​ពីដើម​​​ខែ​​​ធ្នូនៅ​​​ពេល​​​ ដែល​​​មន្ទីរ​​​សុខា​ភិបាល​​​រាជ​​​ធានី​​​បាន​​​រក​​​ឃើញ​​​ថា គ្លីនិក​​​ នេះ​​​កំពុង​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​។ លោក សំាង សារី ប្រធាន ​​​នាយ​កដ្ឋាន​​​សុខា​ភិបាល​​​របស់​​​ក្រសួង​​​សុខាភិបាល​​​បាន​​​មាន​​​ ប្រសាសន៍​​​កាលពី​​​ម្សិល​មិញ​​​ថា ទោះជា​​​យ៉ាង​​​ណា គ្លីនិក​​​នេះ​​​នៅតែ​ ​​ប្រតិបត្តិការ​​​មិន​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​គ្មាន​​​អាជ្ញា​ប័ណ្ណពី​​​ ក្រសួង​​​សុខា​ភិបាល​​​ឡើយ​​​។លោក សារី បាន ​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ស្នើ​​​ឲ្យ​​​គ្លីនិក​​​នេះ​​​ម្ដង​​​ទៀត​​​ នៅ​​​សប្ដាហ៍​​​នេះ​​​ឲ្យ​​​ឈប់​​​ប្រតិបត្តិការ​​​ បន្ទាប់ពី​​​​​​ទទួល​​​ បាន​​​ការ​​​សាក​​​សួរ​​​ពី​​​អ្នក​​​យកព័ត៌មាន​​​ម្នាក់​​​។​ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/13809/