ចាប់បានប៉ូលិសជួញឈើ តែបណ្តោយឲ្យរត់បាត់
អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកអូរយ៉ាដាវ ខេត្តរតនគិរីត្រូវកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធចាប់ខ្លួនជាមួយរថយន្តទំនើបដឹកឈើគ្រញូង កាលពីថ្ងៃចន្ទ តែត្រូវរត់គេចខ្លួនបាត់នៅល្ងាចថ្ងៃដដែលនោះ ធ្វើឲ្យមន្រ្តីសិទិ្ធមនុស្សរិះគន់ថា អាជ្ញាធរអសមត្ថភាពក្នុងការចាប់ជនសង្ស័យមានអំណាច។
លោក សុខ មិន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំកម្លាំងជាច្រើនដេញចាប់រថយន្តទំនើបរបស់លោកអនុប្រធាននគរបាលអន្តោប្រវេសន៍ ព្រោះសង្ស័យថា ដឹកឈើទៅលក់វៀតណាម ក្រោយឃាត់រថយន្តក៏បានរកឃើញឈើគ្រញូងក្នុងឡានពិតប្រាកដមែន។ …
សែន ដាវីត
http://bit.ly/1pNt9uT