ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានៅឆ្នាំ ២០១៩ កើនឡើងជិត ១០០ ភាគរយ ខណៈគុណភាពកាន់តែល្អ






របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រទេស កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីប្រហែល ២០២ ៣១៨ តោនកាលពីឆ្នាំមុនទៅទីផ្សារបរទេសកើនឡើងជិត ១០០ ភាគរយ ធៀបនឹងឆ្នាំ ២០១៨ ដែលមានចំនួនប្រហែល ១០១ ៩៧៣ តោន។ លោក ខាន់ សំបាន ប្រធាននាយកដ្ឋានកសិឧស្សាហកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការនាំចេញសរុបបង្ហាញពីកំណើនដ៏រឹងមាំ ដោយសារតែក្រសួងបានកាត់បន្ថយភាពស្មុគស្មាញមួយចំនួននៃបែបបទនាំចេញ ហើយគ្រាប់ស្វាយចន្ទីបានកែលម្អស្ដង់ដា។ …
ធូ វិរៈ
https://bit.ly/2tUse80